កងទ័ពរំដោះប្រជាជនចិន ចាប់ផ្តើមសមយុទ្ធកៀកកោះតៃវ៉ាន់

កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជុំវិញកោះតៃវ៉ាន់។ នេះបើតាមអ្នកនាំពាក្យបញ្ជាការដ្ឋានរោងមហោស្រពភាគខាងកើតចិន លោកវរសេនីយ៍ឯក Shi Yi បានរាយការណ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក Yi បញ្ជាក់ថា សមយុទ្ធនេះ គឺផ្ដោតលើការពង្រឹងកងកម្លាំងលើដី មីស៊ីល កងទ័ពជើងទឹក និងកងទ័ពអាកាស ។

លោក Yi បានបន្ថែមថា នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរ និងជាការរារាំងដ៏ខ្លាំងក្លាមួយសម្រាប់កងកម្លាំងបំបែកខ្លួនដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ។

ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះ ក៏បានកត់សម្គាល់ថា កងទ័ពចិន កំពុងអនុវត្តការគ្រប់គ្រងយ៉ាងទូលំទូលាយ ដោយបិទផ្លូវ និងតំបន់សំខាន់ៗ ។

លោក Shi Yi អះអាងថា សមយុទ្ធនេះ អនុវត្តការល្បាតប្រយុទ្ធនៅសមុទ្រ គ្រប់គ្រងគ្រប់ជ្រុងជ្រោយ វាយប្រហារនៅតាមសមុទ្រ នៅលើដី បិទផ្លូវ និងតំបន់សំខាន់ៗ ។

គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យ សមយុទ្ធនេះ មានគោលបំណងសាកល្បងសមត្ថភាពពិតប្រាកដនៃតំបន់បញ្ជាការប្រយុទ្ធ ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment