ខេត្តរតនគិរី៖ ក្រោមបញ្ជារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងសំណូមពរឯកឧត្តមព្រះរាជអជ្ញា ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ជួប វណ្ណរក្ស អធិការនគរបាលស្រុកបរកែវ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឡេង លីណា ករណីអំពេីហិង្សាវាយប្រពន្ធត្រូវបានបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ទីង ជឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិទំពួន រស់នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹងហើយបានប្រើប្រពន្ធទៅអាំងសាច់ក្លែម តែប្រពន្ធមិនទៅខ្លួនក៏បានប្រើ ហិង្សាវាយទៅលើប្រពន្ធ ឈ្មោះ រចំ ហែន អាយុ៣០ឆ្នាំនោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការទៅតាមច្បាប់។
ដោយឡែកជនរងគ្រោះបានបញ្ជូនទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពកិចុង ស្រុកបរកែវហើយ៕




