រុស្ស៊ី និងអាមេរិក ពិភាក្សាគម្រោងវិនិយោគលើដីកម្ររុស្ស៊ី

បេសកជនវិនិយោគរបស់វិមានក្រឹមឡាំង លោក Kirill Dmitriev បាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការរុករកលោហៈធាតុកម្រនៅក្នុងប្រទេសរុស្ស៊ី។  លោក​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​រុស្ស៊ី Izvestia ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក Dmitriev ដែលដឹកនាំមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបាននិយាយថា ដីកម្រ គឺជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ។ លោក​បាន​បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្តើម​និយាយ​អំពី​«​លោហធាតុ​កម្រ និង​គម្រោង​ផ្សេងៗ​ក្នុង​ប្រទេស​រុស្ស៊ី»។

កាលពីខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ឱកាសដល់សហរដ្ឋអាមេរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានរ៉ែកម្ររបស់ប្រទេសលោក ដោយសំដៅទៅលើតំបន់អ៊ុយក្រែនទាំងបួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ 

  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ក្រុមហ៊ុនអាមេរិកមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា មិន​ទាន់​មាន​អ្វី​ជាក់លាក់​នៅ​ឡើយ​ទេ ព្រោះ​ទណ្ឌកម្ម​នៅ​តែ​មាននៅទ្បើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment