ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City នឹងជួបជាមួយគ្រូពេទ្យឯកទេសបន្ទាប់ពីរងរបួសកជើងក្នុងការប្រកួត FA Cup កាលពីថ្ងៃអាទិត្យជាមួយ Bournemouth ដោយក្លឹបរំពឹងថារូបគេនឹងអាចលេងបានម្តងទៀតនៅចុងរដូវកាលនេះ។
កីឡាករសញ្ជាតិន័រវេសត្រូវបានប្តូរចេញនៅនាទីទី ៦១ បន្ទាប់ពីរកបានគ្រាប់បាល់តាមស្មើ ខណៈដែល Man City បានបន្តយកឈ្នះក្រុម Cherries ២-១ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រោយមកកីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេឃើញនៅក្នុងវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាកចេញពីពហុកីឡដ្ឋាន Vitality ដោយប្រើប្រាស់ឈើច្រត់ និងដោយដាក់កជើងខាងឆ្វេងរបស់គេនៅក្នុងស្បែកជើងកវែងការពារ។
Man City បាននិយាយកាលពីថ្ងៃចន្ទថាពួកគេរំពឹងថា Haaland “នឹងមានភាពសក្តិសមក្នុងការលេងផ្នែកបន្ថែមនៅក្នុងរដូវកាលដែលនៅសល់រួមទាំងការប្រកួត FIFA Club World Cup នៅរដូវក្តៅនេះ”។ ក្លិបក៏បានបញ្ជាក់ថាបន្ទាប់ពីការធ្វើតេស្តថ្ងៃនេះ Erling នឹងស្វែងរកការពិគ្រោះយោបល់ពីអ្នកឯកទេសដើម្បីយល់ពីពេលដែលគាត់អាចត្រលប់មកវិញ៕
