រដ្ឋបាលខេត្តនឹងនាំយកអំណោយរបស់ក្រុម ហ៊ុន ឃុន អភិវឌ្ឍន៍ទឹកស្អាតបន្ទាយមានជ័យទៅចែកជូនពលរដ្ឋក្រីក្រ កម្លាំងការពារផ្ទៃក្នុង និងព្រំដែន

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យអះអាងថា អំណោយរបស់ក្រុម ហ៊ុន ឃុន អភិវឌ្ឍន៍ ទឹកស្អាតបន្ទាយមានជ័យ ក្នុង ឱកាស បុណ្យ ចូល ឆ្នាំ ថ្មី នឹងនាំយកទៅជូនបន្តដល់ពលរដ្ឋក្រីក្រី កងកម្លាំងការពារផ្ទៃក្នុងនិងព្រំដែន។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងនៅព្រឹកថ្ងៃ ទី ៣១ មីនា ឆ្នាំ២០២៥ ថា លោកបានទទួលអំណោយរបស់ក្រុម ហ៊ុន ឃុន អភិវឌ្ឍន៍ ទឹកស្អាតបន្ទាយមានជ័យ បានជូនដល់រដ្ឋបាលខេត្តនៅក្នុង ឱកាស បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៨ ខាងមុខនេះ។លោកថា អំណោយទាំងនោះរួមមាន៖ ស្រាបៀកម្ពុជា ១០០ កេសទឹកបរិសុទ្ធវីតាល ៥០កេសទឹកក្រូច កូកា ហ្វាន់តា ១៥កេស ទឹកផ្លែឈើ ១៥កេស សារ៉ុង ១០០០ក្រម៉ា ៥០០ មីជាតិ ១០០កេសតូច និងថវិកា៤ ០០០ ០០០ រៀល។

លោក អ៊ុំ រាត្រី បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលតែងតែចូលរួមចំណែកជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីទៅជួយបន្តដល់ប្រជាពលរដ្ឋខ្វះខាតជួបការលំបាក និងកងកម្លាំងបំពេញភារកិច្ចការពារសន្តិសុខផ្ទៃក្នុងនិងតាមបន្ទាត់ព្រំដែន៕

Written by 

Related posts

Leave a Comment