ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចូលរួមកម្មវិធីជួបជុំជាមួយយុវជនខ្មែររស់នៅប្រទេសបារាំង

នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រួមទាំងគណៈប្រតិភូកម្ពុជាបានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំជាមួយយុវជនខ្មែររស់នៅប្រទេសបារាំង ខណដែលកម្មវិធីនេះរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងប៉ារីស។

កម្មវិធីជួបជុំខាងលើនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រម៉ូណាកូ និងបូរីក្សត្រអង់ដ័រផងដែរ ហើយនោះជាកម្មវិធីពិសានំបញ្ចុកជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

Written by 

Related posts

Leave a Comment