Trump សរសើរ Zelensky ដែលរក្សាចិត្តចង់ចូលណាតូបានយូរ

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកយកព័ត៌មានថា ខណដែលលោក Vladimir Zelensky នៅតែស្វែងរកសមាជិកភាពរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន លោកថា កុំសង្ឃឹមរឿងនេះនឹងកើតឡើងឲ្យសោះ។

មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា សរសើរដែល Zelensky នៅតែប៉ងចង់ក្លាយជាសមាជិករបស់ណាតូ ប៉ុន្តែលោក Trump យល់ថាអ៊ុយក្រែន នឹងមិនក្លាយជាសមាជិកណាតូទេ។

គួររំលឹកថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង ក៏ដោយសារតែផ្នែកមួយដែលលោក Zelensky ប្រកាសចង់ចូលជាសមាជិកភាពពេញលេញរបស់ណាតូ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment