កម្ពុជារៀបចំតាំងពិព័រណ៍យានយន្តអគ្គិសនីលើកទី២ ឆ្នាំ២០២៤

ទីស្តីការក្រសួង៖ កម្ពុជាបានរៀបចំការតាំងពិពរ័ណ៍យានយន្តអគ្គិសនីលើកទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការរៀបចំពិព័រណ៍យានយន្តអគ្គិសនីដូចគ្នានេះ បានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី  បានចូលរួមក្នុងពិធីតាំងពិព័រណ៍ដ៏មានសារសំខាន់នេះ។

ពិព័រណ៍ខាងលលនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការជំរុញការអនុវត្តគោលនយោបាយ EV របស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់ EVs និងឱកាសសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលនៅកម្ពុជា សម្រួលដល់ការសិក្សាស្រាវជ្រាវ EVs ក្នុងតំបន់ និងភាពជាដៃគូដែលអាចជួយពន្លឿនការទទួលយក EV និងការដាក់ពង្រាយទូ និងស្ថានីយសាកអគ្គីសនីល្បឿនលឿន បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងបណ្តាញពាណិជ្ជករនៅក្នុងវិស័យនេះ។

គួរបញ្ជាក់ថា ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ ជាកិច្ចសហការរៀបចំលើកទី២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង EnergyLab ដែលលើកទី១ បានរៀបចំឡើងកាលពីឆ្នាំ២០២២៕

Written by 

Related posts

Leave a Comment