នាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រតិភូកីទ្បាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក គីម ឆាហួត កុងស៊ុលកិត្តិយស និងជាប្រធានសភាពាណិជ្ជកម្មខ្មែរប្រចាំរដ្ឋកាលីហ្វញ៉ា ព្រមទាំងតំណាងសហគមន៍ខ្មែរប្រចាំក្រុងឡុងប៊ិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងសិល្បៈរួមគ្នា លើទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្នុងឱកាសនោះដែរលោកប្រធានសហព័ន្ធ ក៏បានចូលសួរសុខទុក្ខក្លឹបប្រដាល់គុនខ្មែររបស់លោកគ្រូ អ៊ុំ រី នៅទីនោះផងដែរ។
សូមជម្រាបថា រដ្ឋកាលីហ្វញ៉ាទាំងមូលមានប្រជាជនខ្មែររស់នៅជាង ៣០ ម៉ឺននាក់ និងទីក្រុងឡុងប៊ិចមានប្រជាជនខ្មែររស់នៅជាង ៥ ម៉ឺននាក់។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាព្រឹត្តិការណ៍នោះនឹងត្រូវរៀបចំនៅពេលណានោះទេ៕