ភ្នាក់ងារយកព័ត៌មានរបស់កាសែត BBC ដែលរស់នៅក្នុងទីក្រុងបាងកក អ្នកនាង Bui Thu បានប្រាប់ឲ្យដឹងថា ខណអ្នកនាងកំពុងចម្អិនម្ហូបនៅផ្ទះ ស្រាប់តែគ្រោះរញ្ជួយដី កើតឡើងយ៉ាងខ្លាំងតែម្ដង។

នាង បាននិយាយថា ខ្ញុំភ័យណាស់ ខ្ញុំភ័យស្លន់ស្លោខ្លាំងណាស់។ ភ្លាមៗ រូបនាង មិនដឹងថាមានអ្វីកើតឡើងនោះទេ ព្រោះវាមិនធ្លាប់កើតមានឡើយ។
នាង បន្តថា ភ្លាមៗ មានស្នាមប្រេះនៅលើជញ្ជាំង ហើយទឹកហូរចេញពីអាងហែលទឹក ហើយមនុស្សកក្បែរនោះ ស្រែកភ័យយ៉ាងខ្លាំង។
នាង កត់សម្គាល់ថា អគារក្នុងទីក្រុងបាងកក គឺសាងសង់ដែលមិនបានគិតដល់គ្រោះរញ្ជួយដីទេ ដូច្នេះអាចនឹងទំហំនៃការខូចខាតគឺធ្ងន់ធ្ងរ ៕


ដោយ៖ ពេជ្រ