រដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី ចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល ខណដែលបណ្ដាញមួយចំនួនរងការបំផ្ទុះ នៅក្នុងទីក្រុងជាច្រើន។
លោក Herman Halushchenko បានលើកឡើង នៅលើ Facebook ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល កំពុងកើនឡើងនៅទូទាំងប្រទេសអ៊ុយក្រែន ដោយព្រមានពីការដាច់ចរន្តអគ្គិសនីផងដែរ ។
ទន្ទឹមនោះ កងកម្លាំងអាកាសអ៊ុយក្រែន ក៏បានចេញការព្រមានអំពីការវាយប្រហារតាមអាកាសនៅទូទាំងប្រទេស ដោយសារតែការគំរាមកំហែងនៃគ្រោះថ្នាក់មីស៊ីល ។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ប៉ុន្មានថ្ងៃថ្មីៗនេះ រុស្ស៊ី បន្តធ្វើការវាយប្រហារតាមអាកាសប្រហែល ១,៥០០ លើកនៅក្នុងប្រទេសអ៊ុយក្រែន ដោយវាយប្រហារជុំវិញពាក់កណ្តាលនៃប្រទេសតែម្ដង។
កងកម្លាំងអាកាស បានចេញការព្រមានបន្ថែមចុងក្រោយអំពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់តំបន់ជាច្រើននៅជុំវិញប្រទេស រួមមានទីក្រុង Kyiv, Rivne, Vinnytsia, Kropyvnytskyi, Balta និង Mykolaiv ៕
ដោយ៖ ពេជ្រ