យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim នឹងលក់កីឡាករចេញពីក្រុមឈុតធំ១០នាក់នាទីផ្សារដោះដូចកីឡាកររដូវក្ដៅនេះ។ ការធ្វើដូច្នេះដើម្បីប្រមូលលុយទិញកីឡាករថ្មីចូលក្រុម ស្របពេលដែលក្លឹបកំពុងបន្តវិធានការកាត់បន្ថយការចំណាយដើម្បីជួយលើកកំពស់ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។
យ៉ាងណាមិញកីឡាករ១០នាក់ដែលស្ថិតនៅក្នុងគម្រោងលក់ចេញនៅនាទីផ្សារដោះដូចកីឡាកររដូវក្ដៅនេះរួមមាន៖ Rashford,Casemiro,Antony,Sancho,Eriksen, Lindelof, Malacia, Shaw,Evans និង Heaton៕
