ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើការនាំចូលរថយន្តទាំងអស់ រួមទាំងរថយន្តជប៉ុនផងដែរ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការកាលពីម្សិលមិញអំពីការដាក់ពន្ធថ្មីចំនួន ២៥ ភាគរយលើរថយន្តដែលផលិតពីបរទេសទាំងអស់ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ក្នុងនោះយានជំនិះជប៉ុនក៏ត្រូវបានដាក់បញ្ចូលក្នុងវិធានការនេះផងដែរ។

លោក Trump បាននិយាយថាវិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ហើយការប្រមូលពន្ធនឹងចាប់ផ្តើមនៅថ្ងៃទី ៣ ខែមេសាតែម្តង។ លោកបានបន្ថែមថាវិធានការនេះនឹងបន្តមានជាអចិន្ត្រៃយ៍។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា នឹងមិនមានពន្ធលើរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកនោះទេ។ វិធានការនោះក្នុងគោល​បំណង​នាំ​អាជីវកម្ម​មក​ប្រទេស​វិញ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​នឹង​កំពុង​សង្កត់​ធ្ងន់​ពី​ចេតនា​របស់​លោក​ក្នុង​ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត។ លោក​ទទូច​ថា រោងចក្រ និង​ការងារ​នៅ​អាមេរិក​កំពុង​រំកិល​ទៅ​ក្រៅ​ប្រទេស​ដោយសារ​ចំនួន​រថយន្ត​បរទេស​ដែល​មាន​តម្លៃ​ថោក​នាំចូល​កាន់តែច្រើនទ្បើងៗ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលនាំចេញរថយន្តជាច្រើនទៅកាន់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើផលប៉ះពាល់អវិជ្ជមានលើពួកគេ ទាក់ទងការតម្លើងពន្ធរបស់លោក ត្រាំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment