ទោះជោគជ័យគគ្រឹកគ្រេងលើក្រុមហ៊ូធី មែនតែ ត្រាំ មិនទាន់ឲ្យដកថយងាយៗទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបន្តការវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូធី ពីចលនា Ansar Allah  រយៈពេលយូរទៀត។

លោក បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា ការវាយប្រហារគឺទទួលជោគជ័យយ៉ាងខ្លាំងលើសពីការរំពឹងទុករបស់យើង។ យើងបានវាយប្រហារពួកគេយ៉ាងចាស់ដៃ ហើយជោគជ័យខ្លាំងណាស់ ហើយយើងនឹងបន្តវាយូរជាងនេះទៀត ។

កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយផ្អែកលើការបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គោលដៅគឺដើម្បីការពារផលប្រយោជន៍អាមេរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍។ ជាការឆ្លើយតបដែលចលនានេះ បានវាយប្រហារ ២ ដង លើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក។ មិន មាន របាយការណ៍ អំពី ការ ខូច ខាត របស់ នាវា នោះ ទេ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment