Zelensky៖ អាមេរិក ផ្តល់កំណែថ្មីមួយទៀតក្នុងកិច្ចព្រមព្រៀងរ៉ែ សម្រាប់អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងថាសហរដ្ឋអាមេរិកបានផ្តល់ឱ្យទីក្រុង Kyiv នូវកំណែថ្មីនៃកិច្ចព្រមព្រៀងរ៉ែមួយផ្សេងទៀត។

 គួររំលឹមថា កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ គណៈប្រតិភូ​មក​ពី​អ៊ុយក្រែននិង​អាមេរិក​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​នៅ​ក្នុង​រដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីត ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែនលោក Rustem Umerov បាន​ពណ៌នា​ថា​ ទទួលបានលទ្ធផលល្អប្រសើរ​។ ភាគីទាំងពីរបានបើកកិច្ចចរចាជុំទីពីរបន្តនៅព្រឹកថ្ងៃ បន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែករវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីកាលពីថ្ងៃចន្ទដដែលនោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Kyiv របស់អ៊ុយក្រែនលោក Zelensky បានឲ្យដឹងថា ក្រុមរបស់លោកបានជូនដំណឹងអំពីកិច្ចព្រមព្រៀងថ្មីដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដែលគាត់បានពិពណ៌នាថាជាកិច្ចព្រមព្រៀង “ធំ និងទូលំទូលាយ”ហើយតាមទស្សនៈរបស់អាមេរិក។

លោក Zelensky បានបន្តថាបច្ចុប្បន្នលោកមិនមានព័ត៌មានលម្អិតទាក់ទងនឹងអ្វីដែលសហរដ្ឋអាមេរិកជឿថាកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់គួរមានលក្ខណៈបែបណានោះទេ ដោយបង្ហាញថាឯកសារនឹងត្រូវបានដោះស្រាយរវាងភាគីទាំងពីរ។

ក្រោយមកគាត់បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានបោះឆ្នោតដោយ Verkhovna Rada សភាអ៊ុយក្រែន នៅពេលដែលគណៈប្រតិភូទាំងពីរបានបញ្ចប់ការងាររបស់ពួកគេទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។ យ៉ាងណាក៏ដោយលោកបញ្ជាក់​ថា បញ្ហា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment