មនុស្សយ៉ាងតិច ១៥ នាក់ បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ នៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រី ។

របាយការណ៍ បានឲ្យដឹងថា មនុស្ស ១២ នាក់ ត្រូវភ្លើងឆេះស្លាប់នៅក្នុងខេត្ត Gyeongsangbuk-do និង ៣ នាក់ទៀត នៅខេត្ត Gyeongsangnam-do ។
ភ្លើងឆេះព្រៃ បានរាលដាលពាសពេញតំបន់ភាគអាគ្នេយ៍របស់ប្រទេស កាលពីថ្ងៃទី ២១ ខែមីនា។ រដ្ឋាភិបាល បានប្រកាសភាពអាសន្ននៅក្នុងតំបន់ចំនួន ៣ គឺខេត្ត Ulsan Metropolitan, ខេត្ត Gyeongsangbuk-do និង Gyeongsangnam-do ខណមនុស្សជាង ៣.០០០ នាក់ ត្រូវជម្លៀសចេញ។
គួរបញ្ជាក់ថា មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសបន្ថែមត្រូវបានធ្វើបច្ចុប្បន្នភាព នៅឡើយទេ ខណស្ថានភាពភ្លើង ក៏មិនទាន់មានការបញ្ជាក់ដែរ៕

ដោយ៖ ពេជ្រ