បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃ ទី ២៦ មីនា ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១២៩រូប។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ក្រុមការងារខេត្តចុះមូលដ្ឋាន ក្រុង-ស្រុក សមាជិក-សមាជិកា ដែលទើបប្រកាសទទួលស្គាល់សមាជិកថ្មី សរុបជាង២០០នាក់ ប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ៕









