កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តការវាយប្រហារលើដីលីបង់ ដើម្បីដាក់សម្ពាធលើទីក្រុង Beirut ក្នុងការប៉ុនប៉ងទាក់ទាញប្រទេសអារ៉ាប់ ឱ្យរៀបចំកិច្ចពិភាក្សា និងភាពប្រក្រតីឡើងវិញ។ កាសែត The National ដែលមានមូលដ្ឋាននៅ UAE បានរាយការណ៍ដោយដកស្រង់ប្រភពថានៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បារាំង និងអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួនចេញពីលីបង់ ត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ខណដែលក្រុមហេសបូឡា ត្រូវបានគេសន្មត់ថាចាកចេញពីភាគខាងត្បូងលីបង់ ដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ មេបញ្ជាការយោធាអ៊ីស្រាអែល បាននិយាយថា ពួកគេនឹងបន្តកាន់កាប់ទីតាំងយុទ្ធសាស្ត្រចំនួន ៥ នៅលើភ្នំខាងលើតំបន់ព្រំដែនលីបង់។
ប្រទេសលីបង់ បានចោទប្រកាន់រដ្ឋជ្វីហ្វម្តងហើយម្តងទៀតថារំលោភលើបទឈប់បាញ់ ដោយការវាយប្រហារ ខណដែលអ៊ីស្រាអែល ថានេះដោយសារតែមានការបង្កហេតុពីក្រុមហេសបូឡា នោះទេ៕

ដោយ៖ ពេជ្រ