ខេត្តឧត្តរមានជ័យ : យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ មានករណីផ្ទុះគ្រាប់មីនតោនក្នុងពេលកំពុងភ្ជួរដីចម្ការនៅក្នុងភូមិផ្តៀកជ្រុំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ហែម កៅ ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕


