អង់គ្លេស ឈ្នះ២ប្រកួតជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Tuchel ក្នុង​វគ្គជម្រុះ World Cup

លោក Thomas Tuchel ទទួលបានជ័យជម្នះជាលើកទី២ជាប់ៗគ្នាក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសយុទ្ធនាការវគ្គជម្រុះ FIFA World Cup 2026 នៅតំបន់អឺរ៉ុប ក្រោយយកឈ្នះលើក្រុមឡាតវី ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Wembley កាលពីយប់មិញ។

៣គ្រាប់របស់ក្រុមអង់គ្លេស រកបានដោយកីឡាករ Reece James នៅនាទីទី៣៦ កីឡាករ Harry Kane នាទីទី៦៨ និងកីឡាករ Eberechi Eze នាទីទី៧៦។ នេះជាជ័យជម្នះលើកជាប់ៗគ្នាក្នុងយុទ្ធនាការជម្រុះ World Cup បន្ទាប់ពីយកឈ្នះអាល់បានី ២-០ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

តាមរយៈលទ្ធផលនេះបានធ្វើឲ្យ ក្រុមឃម្រើសជាតិអង់គ្លេស ឈរលេខ១ក្នុងពូល K ជាបណ្ដោះអាសន្ន ក្រោយឆ្លងកាត២ប្រកួត ឈ្នះទាំង២ប្រកួតមាន ៦ពិន្ទុ ខណៈឡាតវី ឈរលេខ៣ ​មាន៣​ពិន្ទុ៕

Written by 

Related posts

Leave a Comment