ត្រៀមៗ៖ ពូទីន ប្រកាសលូកដៃចូលក្នុងជម្លោះហ្គាហ្សាហើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភចំពោះការវាយលុករបស់អ៊ីស្រាអែលជាថ្មីលើតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបន្ថយស្ថានភាពតានតឹងនោះ។ នេះបើតាមការដកស្រង់ខ្លឹមសារសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងលោក និងលោក Emir ប្រទេសកាតា។

 នៅក្នុងការការហៅទូរស័ព្ទរវាងលោក ពូទីន និងលោក Emir កាលពីថ្មីៗនេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ការព្រួយបារម្ភអំពីការកើតឡើងវិញនៃអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយក៏លើកទ្បើងការត្រៀមខ្លួនរបស់ប្រទេសទាំង ២ ក្នុងការលើកកម្ពស់ការកាត់បន្ថយការកើនឡើង និងការធ្វើឱ្យប្រក្រតីភាពរយៈពេលវែងនៅក្នុងតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment