ក្រុម Inter Milan បានបង្កើតឱ្យមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយវាយបកយកឈ្នះលើក្រុម Barcelona ក្នុងជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយលទ្ធផល ៤-៣ (សរុបទាំង២ជើង Inter យកឈ្នះ Barca ៧-៦)។
៤គ្រាប់របស់ Inter Milan រកបានដោយកីឡាករ L. Martínez (21′)H. Çalhanoğlu (45′ pen)F. Acerbi (90’+3) D. Frattesi (99′ ET) ខណៈ៣គ្រាប់របស់ Barcelona រកបានដោយកីឡាករ Eric García (54′) Dani Olmo (60′) Raphinha (87′)។
លទ្ធផលនេះបានធ្វើឲ្យ Inter ឡើងទៅចាំការឈ្នះរវាង Paris Saint-Germain និង Arsenal នារាត្រីនេះ ខណៈជើងទី១ PSG យកឈ្នះ Arsenal ១-០៕
