ចលនាប៉ាឡេស្ទីនហាម៉ាស បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចេញមុខទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ដោយចលនានៅលើបណ្តាញ Telegram ថា យើងទាមទារឱ្យអ្នកសម្របសម្រួលក្នុងរដ្ឋបាល លោក Netanyahu ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ចលនានេះ ក៏បានជំរុញឱ្យសម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ទទួលបន្ទុកជាប្រវត្តិសាស្ត្រ ដោយគាំទ្រដល់ភាពរឹងមាំ និងការតស៊ូដ៏អង់អាចរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ៕

ដោយ៖ ពេជ្រ