នៅថ្ងៃនេះថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានចុះជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម ដល់ទីលានហ្វឹកហាត់ មុនពេលប្រកួតមិត្តភាពជាមួយក្រុមកម្ពុជា។

ក្នុងឱកាសនោះអនុប្រធាន VFF លោក Tran Anh Tu ក៏បានផ្ដាំកីឡាករខ្លួនមុនជួបកម្ពុជាថា «ក្រុមនេះ (កម្ពុជា) មានការរីកចម្រើនច្រើនក្នុងរយៈពេលថ្មីៗនេះ ជាពិសេសការពង្រឹងតាមរយៈការបញ្ចូលកីឡាករចូលសញ្ជាតិ។ នេះនឹងក្លាយជាគូប្រកួតដ៏ស័ក្តិសម ជាពិសេសលើផ្នែកបច្ចេកទេស ដើម្បីឲ្យក្រុមវៀតណាមមានការរៀបចំបានល្អមុនការប្រកួតផ្លូវការជាមួយឡាវ ក្នុងវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ Asian Cup ឆ្នាំ២០២៧»។
សូមជម្រាបថា ក្រុមវៀតណាមនឹងប្រកួតមិត្តភាពជាមួយកម្ពុជានៅថ្ងៃទី ១៩ ខែមីនា នាកីឡដ្ឋាន Go Dau Stadium នា ស្អែកនេះ វេលាម៉ោង៧:៣០នាទីយប់ មុននិងជួបឡាវក្នុងវគ្គជម្រុះ Asian Cup 2027 នៅថ្ងៃទី ២៥ ខែមីនា៕

