គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Koji Gyotoku បាននិយាយមុនធ្វើដំណើរទៅកាន់ប្រទេសវៀតណាមថា “យើងមិនទាន់បានរៀបចំក្រុមល្អប្រសើរនៅឡើយនោះទេ ដោយសារតែកីឡាករក្នុងក្រុមមានការប្រកួតជាបន្តបន្ទាប់ជាមួយក្លិប ហើយមួយវិញទៀតការប្រមូលផ្តុំហ្វឹកហាត់ គឺយើងមិនបានហ្វឹកហាត់ជុំគ្នាពេញលេញនោះទេ អញ្ចឹងហើយអ្វីដែលគាត់គិតគឺមិនសូវបានល្អប៉ុន្មានទេសម្រាប់ត្រៀមការប្រកួតនេះ ។
បុរសសញ្ជាតិជប៉ុនរូបនេះបានបន្តថា ការប្រកួតជាមួយវៀតណាមគឺល្អសម្រាប់ក្រុមយើងពីព្រោះវៀតណាមគឺជាក្រុមខ្លាំង ហើយបើតាមការរៀបចំយើងរៀបចំមិនទាន់បានល្អប្រសើរឡើងទេ ប៉ុន្តែយើងនិងព្យាយាមធ្វើឱ្យបានល្អក្នុងការប្រកួតមួយនេះ ហើយបើសិនជាក្រុមយើងឈ្នះវៀតណាម នោះជើងឯកអាស៊ានគឺក្រុមយើងហើយ ទោះបីជាក្រុមយើងមិនទាន់មានសមត្ថភាពអាចឈ្នះវៀតណាមបាន ក៏ប៉ុន្តែយើងនិងព្យាយាមឱ្យអស់ពីសមត្ថភាព”។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជានិងប្រកួតមិត្តភាពអន្តរជាយិជាមួយក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន Go Dau Stadium នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង៧:៣០នាទីយប់៕
