Lionel Messi មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni សម្រាប់ការប្រកួតជម្រុះ World Cup 2026 ទល់នឹង អ៊ុយរូហ្គាយ និងប្រេស៊ីល ដោយខ្សែប្រយុទ្ធរូបនេះបានអវត្តមានដោយសារបញ្ហាសាច់ដុំ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Messi បានស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះ ២-១ របស់ក្រុម Inter Miami នៅលើទឹកដីក្រុម Atlanta United ក្នុងការប្រកួត Major League Soccer (MLS) កាលពីថ្ងៃអាទិត្យ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះហាកមានអារម្មណ៍មិនស្រួលត្រង់សាច់ដុំ។
ជាលទ្ធផល កីឡាករវ័យ ៣៧ ឆ្នាំរូបនេះត្រូវបានចាកចេញពីក្រុមអាហ្សង់ទីនកាលពីថ្ងៃចន្ទ ហើយនឹងបន្តនៅសហរដ្ឋអាមេរិកដើម្បីពិនិត្យបញ្ហារបួសសាច់ដុំ។
អាហ្សង់ទីនដែលនាំមុខគេក្នុងវគ្គជម្រុះតំបន់ CONMEBOL ដោយមាន ២៥ ពិន្ទុបន្ទាប់ពី ១២ ប្រកួតនឹងធ្វើដំណើរទៅជួយក្រុមចំណាត់ថ្នាក់លេខ ២ អ៊ុយរូហ្គាយ នៅថ្ងៃ២១ ខែមីនា។ បន្ទាប់មកពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមប្រេស៊ីលនៅថ្ងៃទី ២៥ ខែមីនាដោយគ្មានខ្សែប្រយុទ្ធ Neymar ៕
