រដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលរួមដង្ហែ ជ័យលាភី របស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

បន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ត ក្រុង ស្រុក អង្គភាពទាំង៣ អង្គភាព មន្ទីរអប់រំ អង្គភាពសុខាភិបាល សិស្សានុសិស្ស ជាច្រើនពាន់នាក់បាន ចូលរួមដង្ហែការប្រឡងប្រជែងជាប់ជ័យលាភី របស់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យចំនួន៦វិស័យជុំវិញទីរួមខេត្ត។ ដោយមានការចូលរួម ដង្ហែ លោក ប្លែក ម៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាល ភិបាលខេត្តបន្ទាយមានជ័យ និងអ្នកចូលរួមដង្ហែប្រហែល ៤.០០០នាក់។

ជាកិច្ចចាប់ផ្តើម តាម រាយការណ៍របស់ លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី  បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងនោះមាន ការកែលម្អការផ្ដល់ សេវាសាធារណៈ ការអភិវឌ្ឍន៍ធនធានមនុស្ស និងកំណែទម្រង់បៀវត្ស ក្រោមម្លប់ សុខសន្តិភាពរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានរៀបចំដាក់ឲ្យអនុវត្តន៍ការប្រឡងប្រជែងសេវាសាធារណៈគំរូ ក្នុងវិស័យអាទិភាព២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល។

លោក នៅ ចំរើនបានបន្តទៀតថា ក្រោយពីការវាយតម្លៃយ៉ាងល្អិតល្អន់ សង្គតិភាពទៅតាម នីតិវិធីដែល បានកំណត់ និងក្រោយពីការធ្វើបទបង្ហាញនៅថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ មានអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន៦វិស័យអប់រំ មាន២វិស័យអប់រំ ក្នុងនោះមាន សាលាមត្តេយ្យសិក្សា ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤ សាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ វិស័យសុខាភិបាល មាន៤ អង្គភាព គឺមន្ទីរពេទ្យបង្អែកសិរីសោភ័ណ (CPA1) ជាប់ចំណាត់ថ្នាក់លេខ២ មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ(CPA2)ជាប់ចំណាត់ថ្នាក់លេខ៣ មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និងមន្ទីរពេទ្យ បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧ ឆ្នាំ ២០២៤។

លោកអ៊ុ រាត្រី បានមានប្រសាសន៍ថា ថ្ងៃនេះលោកមាន បិតិសោមនស្សរីករាយយ៉ាងក្រៃលែង ដោយខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីអបអរ សាទរ ជូនចំពោះអង្គភាពផ្តល់សេវាសាធារណៈ ចំនួន៦ ជាប់ជាជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងឆ្នាំ២០២៤។

លោកបាននិយាយបន្តដឹងថា ក្នុងការប្រឡងប្រជែងសេវាសាធារណៈគំរូជាវិស័យអាទិភាព២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល។ក្នុងរយៈពេលកន្លងមកការជ្រើសរើស និងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នេះគិតត្រឹមឆ្នាំ២០២៤ការប្រឡងប្រជែងបានអនុវត្តបាន៣លើក ទី១ នៅឆ្នាំ២០១៨ ហើយការប្រឡងនេះ គណៈកម្មការថ្នាក់ខេត្តដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃជ្រើសយក២អង្គភាពសេវា ដាក់ជូនទៅ គណៈកម្មការថ្នាក់ជាតិដើម្បីធ្វើការប្រឡងប្រជែងជ្រើសរើសថ្នាក់ជាតិជាលទ្ធផលអង្គភាពវិស័យអប់រំ ដែលបានស្នើឡើងដោយគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកគណៈកម្មការវាយតម្លៃថ្នាក់ ជាតិមានចំនួនសរុប ៩៤ អង្គភាព ក្នុងនោះសម្រាប់កម្រិតវិទ្យាល័យមានចំនួន ៤៩អង្គភាព និងសាលាមត្តេយ្យសិក្សា មានចំនួន ៤៥អង្គភាព និងវិស័យសុខាភិបាលមានមានចំនួនសរុប ៨២ អង្គភាព ក្នុងនោះសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់ សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPA1) មានចំនួន ៣១ អង្គភាព មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត ២ (CPA2) មានចំនួន ២៩ អង្គភាព និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភា ង្គ្រប់កម្រិត៣ (CPA3) មានចំនួន ២២ អង្គភាព។

ក្រោយពីការវាយតម្លៃយ៉ាងល្អិតល្អន់ សង្គតិភាពទៅតាមនីតិវិធីដែល បានកំណត់ និងក្រោយពីការធ្វើបទបង្ហាញនៅថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ មានអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន៦វិស័យអប់រំ និងវិស័យសុខាភិបាល ការដាក់ពិន្ទុឲ្យជាប់នេះសុក្រឹត្យជាល្អបំផុត៕

Written by 

Related posts

Leave a Comment