គណបក្សប្រឆាំង Demokraatit កំពុងនាំមុខក្នុងការបោះឆ្នោតនៅកោះ Greenland ជាមួយនឹងសំឡេង ២៩.៩ ភាគរយ។ នេះបើយោងតាមសារព័ត៌មាន Reuters ។

គណបក្ស Naleraq ដែលលេចធ្លោជាងគេ មានសំឡេងត្រឹមតែ ២៤.១ ភាគរយ ប៉ុណ្ណោះ។
ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីប្រធានាធិបតី លោក Donald Trump ទទូចម្តងហើយម្តងទៀតថាកោះ Greenland គួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។
លោក ថែមទាំងបានគំរាមដាក់ពន្ធលើពាណិជ្ជកម្មខ្ពស់លើប្រទេសដាណឺម៉ាក ប្រសិនបើប្រទេសនេះ មិនបោះបង់គំនិតបន្តគ្រប់គ្រងកោះនេះទេ។
គួរបញ្ជាក់ថា ក្រោយពេលឡើងកាន់តំណែងភ្លាមៗ លោក Trump បានបង្ហាញពីចេតនាទិញកោះ Greenland នេះ រហូតដល់ទៅ ២ លើក ប៉ុន្តែត្រូវអាជ្ញាធរដាណឺម៉ាក និងកោះផ្ទាល់ ច្រានចោល៕

ដោយ៖ ពេជ្រ