ការប្រកួតពានរង្វាន់ UEFA Champions League ពេលនេះបានរកឃើញក្រុមខ្លាំង៤ក្រុមហើយរួមមាន Barcelona , Paris St Germain, Bayern Munich និង Inter Milan ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះគូប្រជែងរៀងៗខ្លួនក្នុងជើងទី២កាលពីយប់មិញ។
ក្រុមអ្នកមានបុណ្យ FC Barcelona ឡើងទៅវគ្គនេះ ក្រោយយកឈ្នះ Benfica សរុបទាំង២ជើង ៤ ទល់និង ១ ខណៈ Paris St Germain យកឈ្នះ Liverpool ដោយកាត់ក្ដី១១ម៉ែត្រ ក្នុងលទ្ធផល៤-១ បន្ទាប់ពីប្រកួតទាំង២ជើង ស្មើគ្នា១-១។ ចំណែក Bayern Munich ក៏ជាក្រុមទទួលបានកៅអីវគ្គ 1/4 ផ្តាច់ព្រ័ត្រ Champions League ផងដែរ ក្រោយយកឈ្នះ Bayer Leverkusen ទាំង២ជើងដោយលទ្ធផល ៥-០ ខណៈ Inter Milan យកឈ្នះ Feyenoord ទាំង២ជើង៤-១។
