មិនធម្មតា! ក្រុមជម្រើសជាតិ U17 ថៃហ្វឹកហាត់សុទ្ធតែពាក់ម៉ាស់​

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ឆ្នាំថៃ បានបន្តបោះជំរុំហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFC U-17 Asian Cup 2025 នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសុទ្ធតែពាក់ម៉ាស់។ ​

ក្រុមការងារបានធ្វើតេស្តដោយការពាក់ម៉ាសអំឡុងពេលហ្វឹកហាត់ ដើម្បីបង្កើនភាពធន់នឹងផ្លូវដង្ហើម ដោយគិតទៅលើទីតាំងលេងមានរយៈកម្ពស់ខ្ពស់ប្រហែល ១,៩០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ការប្រើប្រាស់ម៉ាស់នេះ មានគោលបំណងបន្សុទ្ធលក្ខខណ្ឌខ្យល់ស្តើងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ជួយកីឡាករសម្របខ្លួនទៅនឹងអុកស៊ីសែនដែលមានកម្រិតទាប និងបង្កើតការស៊ូទ្រាំផ្នែករាងកាយ៕

Written by 

Related posts

Leave a Comment