ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅអារ៉ាប៊ីសាអូឌីត នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ ខែមីនានេះ។

កិច្ចប្រជុំនេះផងដែរ នឹងមិនមានវត្ដមាននៃមេដឹកនាំប្រទេសទាំង ២ ចូលរួមនោះទេ ពោលគឺជំនួសដោយមន្ត្រីជំនិតៗ និងកំពូលៗ ។
គួរបញ្ជាក់ថា ភាគីអាមេរិក នឹងត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz រួមទាំងបេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ាលោក Steven Witkoff ។ រីឯគណៈប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយមេបញ្ជាការយោធា លោក Andrey Yermak និងរដ្ឋមន្ត្រីការបរទេសលោក Andrey Sibiga រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov ៕

ដោយ៖ ពេជ្រ