អាមេរិក ថាអ៊ុយក្រែន ពិបាកបន្តិចហើយបើចង់ឲ្យអ្វីៗត្រឡប់ទៅឆ្នាំ ២០១៤ វិញ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអូឌីតថា វាជាភស្តុតាងសម្រាប់រដ្ឋបាលក្រុងវ៉ាស៊ីនតោនដែលមើលឃើញថា វានឹងពិបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែន ក្នុងការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ ២០១៤ របស់ខ្លួនវិញ។

លោក Rubio បាននិយាយថា ខ្ញុំគិតថាភាគីទាំង ២ ចាំបាច់ត្រូវស្វែងយល់ថា មិនមានដំណោះស្រាយយោធាចំពោះស្ថានភាពនេះទេ។ ជាក់ស្តែង វានឹងមានការលំបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែន ក្នុងរយៈពេលសមស្របណាមួយ ដើម្បីតម្រៀបបង្ខំឱ្យជនជាតិរុស្ស៊ីត្រឡប់ទៅកន្លែងដែលពួកគេនៅ ក្នុងឆ្នាំ ២០១៤ ។

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ ខែមីនា នេះ។  ភាគីអាមេរិក នឹងត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz រួមទាំងបេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ាលោក Steven Witkoff ។ រីឯគណៈប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយមេបញ្ជាការយោធា លោក Andrey Yermak និងរដ្ឋមន្ត្រីការបរទេសលោក Andrey Sibiga រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment