អគ្គសេនាធិការថ្មីរបស់អ៊ីស្រាអែល លោក Eyal Zamir បាននិយាយថា ឆ្នាំ ២០២៥ នឹងជាឆ្នាំនៃសង្រ្គាមដែលផ្តោតលើតំបន់ហ្គាហ្សាស្ទ្រីប និងអ៊ីរ៉ង់។ នេះបើយោងតាមកាសែត Jerusalem Post ។

យោងតាម លោក Zamir បានប្រាប់មេបញ្ជាការជាន់ខ្ពស់ថា រណសិរ្សផ្សេងទៀតនឹងផ្តោតការយកចិត្តទុកដាក់ផងដែរ។
លោក ក៏បានសង្កត់ធ្ងន់លើគោលគំនិតនៃជ័យជំនះជាតម្លៃដ៏សំខាន់មួយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយ IDF ផ្តោតលើជ័យជំនះដែលទាក់ទងគ្នា ឬការរារាំង។
គួរបញ្ជាក់ថា លោក Zamir បានចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃពុធ ជាអគ្គសេនាធិការថ្មីរបស់អ៊ីស្រាអែល ៕

ដោយ៖ ពេជ្រ