សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការផ្ទាល់ខ្លួននៅស្រុកមុខកំពូល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងទំហំទឹកប្រាក់ ៤.៤លានដុល្លារ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ។ កីឡដ្ឋាននេះ អាចផ្ទុយអ្នកទស្សនាបាន ១២,០០០នាក់ តែជំហានដំបូង គ្រោងសាងសង់កៅអីអង្គុយទស្សនា ៤,២០០នាក់សិន ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធ លើកទី១៩ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ៕(ដកស្រង់ពី BTV News)

Written by 

Related posts

Leave a Comment