​UEFA ដាក់ពិន័យអាជ្ញាកណ្តាលលោក Coote ជុំវិញវីដេអូ Euro 2024 ​

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចដាក់បម្រាមអតីតអាជ្ញាកណ្តាល Premier League គឺលោក David Coote ក្រោយរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងវីដេអូកាលព្រឹត្តិការណ៍ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

​មុបសម្រេចដាក់ពិន័យ UEFA ក៏​បានបើកការស៊ើបអង្កេតបន្ថែម ក្រោយឃើញសារព័ត៌មាន The Sun បង្ហោះរូបភាពដោយមានភ្ជាប់លោក Coote ពាក់ព័ន្ធនឹងសារធាតុញៀននាអំឡុងធ្វើអាជ្ញាកណ្តាលកម្មវិធី European Championship កាលពីរដូវក្តៅមុន មុនឈានដល់ការដកបញ្ឈរជើងពីការប្រកួតនៅអឺរ៉ុបនានា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

UEFA បានចោទប្រកាន់ Coote ថា «បានប្រព្រឹត្តខុសទៅនឹងក្រមសីលធម៌ ដែលទាមទារដាក់ទណ្ឌកម្មជាចាំបាច់ ដោយបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ ជាពិសេស UEFA ធ្លាក់ទៅក្នុងភាពមិនសមរម្យ»។

យ៉ាងណាមិញ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ The Sun កាលពីខែមុន លោក Coote បានបង្ហើបថា រូបលោកជាជនភេទទី៣ មួយរូប និងបានសុំទោសផងដែរ ពីទង្វើខុសឆ្គងកន្លងមកផងដែរ៕

Written by 

Related posts

Leave a Comment