ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា EU បង្កើតឡើងដើម្បីធ្វើឱ្យអាមេរិកចុះខ្សោយ ដោយលោក ព្រមានដំឡើងពន្ធ ២៥ ភាគរយ លើការនាំចូលទាំងអស់ពីប្លុកនេះ។

លោក Trump បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃពុធ នៅឯសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងរបស់លោកក្នុងអាណត្តិទីពីររបស់លោកជាប្រធានាធិបតី។
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានកើនឡើងចាប់តាំងពីលោក Trump ប្រកាសផែនការដើម្បីដាក់ចេញនូវពន្ធនាំចូលជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយនូវអ្វីដែល លោក ពណ៌នាថាជាអតុល្យភាពពាណិជ្ជកម្ម។
លោក បានបញ្ជាក់ជាថ្មីថា រដ្ឋបាលរបស់លោក នឹងដំឡើងពន្ធលើការនាំចូលរបស់សហភាពអឺរ៉ុប។
លោក Trump បានបន្ថែមថា ជាទូទៅពន្ធត្រូវដំឡើង ២៥ ភាគរយ លើរថយន្ត និងផលិតផលមុខផ្សេងទៀត។
គួរបញ្ជាក់ថា លោក Trump បានសម្រេចដំឡើងពន្ធលើការនាំចូលពីប្រទេសចិន កាណាដា ឥណ្ឌា និងមួយចំនួនផ្សេងទៀត បន្ទាប់ពីចូលកាន់តំណែង៕

ដោយ៖ ពេជ្រ