ទោះសង្គ្រាមនៅហ្គាហ្សាក្ដៅគគុក ប៉ុន្តែអាកាសធាតុចុះត្រជាក់ខ្លាំង សម្លាប់កុមារគ្មានទីជម្រកមួយចំនួនធំ

កុមារយ៉ាងហោចណាស់ចំនួន ១៥ នាក់ស្លាប់ ដោយសារការចុះត្រជាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរដូវកាលនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ជម្រកគឺមានកំណត់ ខណសីតុណ្ហភាពធ្លាក់ចុះត្រជាក់ខ្លាំង ប្រែក្លាយរដូវរងាទៅជាការគំរាមកំហែងដ៏សាហាវ សម្រាប់គ្រួសារប៉ាឡេស្ទីនរាប់រយគ្រួសារ។

ភ្នាក់ងារ Al Jazeera ចង្អុលបង្ហាញថា ប្រជាជននៅទូទាំងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ ជាមូលដ្ឋានដូចជាភួយ និងឧបករណ៍កំដៅ ខណដែលអាជ្ញាធរអ៊ីស្រាអែល រក្សាការរឹតបន្តឹងលើការផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងប្រេងឥន្ធនៈដល់តំបន់នោះ។

របាយការណ៍ បានឲ្យដឹងថា ទារកប៉ាឡេស្ទីន ៦ នាក់ស្លាប់ នៅទីក្រុងហ្គាហ្សា និងទីក្រុង Khan Younis ។

គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សា នៅមិនទាន់រលត់នៅឡើយនោះទេ ស្របពេលដែលមានការសម្រុះសម្រួលរវាងប្រទេសជិតខាង និងមហាអំណាចធំៗ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment