អ្នកចាំទី វីរៈ ដារ៉ា របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាងអ្នកចាំទីរក្សា Clean Sheets ច្រើនជាងគេ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្តាហ៍២៣ ដោយការពារមិនអោយបាល់ចូលទីចំនួន១១លើក តាមពីក្រោយដោយអ្នកចាំទីអង្គរថាយហ្គឺរ កីឡាករ យី ប៊ុនហេង ចំនួន៩លើក និងអ្នកចាំទីវិសាខា រ៉េត លីហេង ចំនួន៥លើក៕
