លោក Jordi Cruyff អតីតប្រធានក្លឹប Barcelona និងជាកីឡាករបាល់ទាត់ហូឡង់ បានចូលកាន់តំណែងជាប្រធានបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីជាផ្លូវការហើយ។
🔹 ប្រវត្តិរបស់លោក Cruyff៖
▪ អតីតប្រធានផ្នែកកីឡារបស់ FC Barcelona ។
▪កូនប្រុសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Johan Cruyff ។
▪បទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍បាល់ទាត់។
លោកនឹងចូលរួមជាមួយលោក Patrick Kluivert នៅក្នុងគម្រោងមួយដែលដឹកនាំដោយប្រធាន PSSI គឺលោក Erick Thohir ក្នុងគោលបំណងលើកកំពស់ស្តង់ដារបាល់ទាត់របស់ ឥណ្ឌូនេស៊ី និងការរៀបចំការប្រកួតជម្រុះ World Cup ឆ្នាំ 2026៕
