ញាក់សាច់ជំនួបរវាង Barca និង Atletico យប់មិញ ស៊ុតគ្នាដល់ទៅ៨គ្រាប់

ការប្រកួតជើងទី ១ នៃពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញក្រុមម្ចាស់ផ្ទះ Barcelona ប្រកួតស្មើជាមួយក្រុមភ្ញៀវ Atletico Madrid ក្នុងលទ្ធផល ៤-៤។

​ជំនួបដ៏ក្ដៅគគុកនេះក្រុមភ្ញៀវ Atletico បានធ្វើឱ្យក្រុមម្ចាស់ផ្ទះភ្ញាក់ផ្អើលនៅដើមតង់ទី១ ដោយបាននាំមុខ២គ្រាប់មុខ ដោយកីឡាករ Julian Alvarez នៅនាទី១ ​និងកីឡាករ Antoine Griezmann រកបាននៅនាទីទី៦។

​ទោះបីជាយ៉ាងណាក៏ដោយ Barcelona បានវាយបក​រកបានគ្រាប់បាល់​បញ្ចូលទីវិញដោយកីឡាករ Pedri នៅនាទីទី ១៩ និង Pau Cubarsi នៅនាទីទី ២១ និងរកគ្រាប់នាំមុខវិញនៅនាទីទី៤១ ដោយកីឡាករ​ Inigo Martinez ​ ។

Barca នៅតែបន្តគ្រប់គ្រងបាល់បានយ៉ាងល្អ ហើយ Robert Lewandowski ធ្វើបានលទ្ធផល ៤-២ ដោយការតែតបញ្ចូលទីពីចម្ងាយ បន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យពី Lamine Yamal នៅនាទី ៧៤ ។

ប៉ុន្តែ​លទ្ធផលនេះបានធ្វើអ្នកគាំទ្ររបស់ Barca ខកចិត្តវិញ​ ក្រោយ Atletico វាយបករកគ្រាប់បាល់២គ្រាប់តាមស្មើវិញនៅចុងម៉ោងដោយកីឡាករ Marcos Llorente នៅនាទីទី ៨៤ និងមួយគ្រាប់ទៀត​ដោយកីឡាករ Alexander Sorloth នាទីទី៩០+៣។

​លទ្ធផលនេះធ្វើឲ្យក្រុមទាំង២ នឹងប្រកជែងគ្នាបន្ត​ក្នុងជើងទី២នៅថ្ងៃទី ២ ខែមេសា ដើម្បីសម្រេចថា តើក្រុមណានឹងឡើងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ​ឆ្នាំ២០២៤-២០២៥នេះ៕

Written by 

Related posts

Leave a Comment