ត្រាំ រំពឹងជួប ពូទីន នៅអាឡាស្កា សប្ដាហ៍ក្រោយ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលកិច្ចប្រជុំអាចនឹងប្រព្រឹត្តទៅនៅរដ្ឋ Alaska នាសប្ដាហ៍ក្រោយថ្ងៃទី ១៥ ខែសីហា ។

មេដឹកនាំអាមេរិក បានរៀបរាប់លើបណ្ដាញសង្គម Truth Social ថា ជំនួបដែលរំពឹងទុកខ្ពស់រវាងខ្ញុំក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅរដ្ឋអាឡាស្កា។ ខណៈព័ត៌មានលម្អិតបន្ថែមនៅពេលក្រោយ។

ការរំពឹងទុករបស់លោក ត្រាំ កើតឡើងបន្ទាប់ពីបេសកជនពិសេសអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយជួបជាមួយលោក ពូទីន រយៈពេល ៣ ម៉ោង ខណៈកិច្ចប្រជុំនោះលោក ត្រាំ សាទរចំពោះលទ្ធផលផងដែរ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment