កីឡាករ Mesut Ozil ដែលជាអតីតម្ចាស់ជើងឯក World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់បានចូលក្នុងនយោបាយទួរគីដោយក្លាយជាសមាជិកក្រុមប្រឹក្សាកណ្ដាលរបស់គណបក្សកាន់អំណាចតួកគី គឺគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP)។
Ozil បានចូលរួមក្នុងក្រុមប្រឹក្សាកណ្ដាល និងគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស (AKP) នៅឯសមាជក្នុងទីក្រុង Ankara កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលប្រធានាធិបតីលោក Recep Tayyip Erdogan ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាប្រធានបក្សឡើងវិញជាលើកទី៩៕
