លោក Trump ឲ្យបន្ទោស Zelensky និង Biden ទៅចំពោះវិបត្តិនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា  ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន គឺមានតែលោក Vladimir Zelensky និងអតីតប្រធានាធិបតីអាមេរិក Joe Biden ដែលត្រូវស្តីបន្ទោស។

លោក Trump បានប្រាប់ពិធីករវិទ្យុ Fox News  ថា រាល់ពេលដែលខ្ញុំនិយាយថាវាមិនមែនជាកំហុសរបស់រុស្ស៊ីទេ ខ្ញុំតែងតែទទួលការរិះគន់ចំពោះព័ត៌មានក្លែងក្លាយ។ ប៉ុន្តែបើអ្នកសង្កេតឲ្យច្បាស់ គឺលោក Biden និងលោក Zelensky ដែលជាអ្នកផ្ដើមវាឲ្យកើតឡើង។

លោក Trump បានសង្កត់ធ្ងន់ថា រឿងទាំងមូលបន្តអស់រយៈពេលជាច្រើនឆ្នាំ។ គ្មានហេតុផលដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសសង្គ្រាមនោះទេ។ វាមិនដែលកើតឡើងទេ សង្រ្គាមនោះមិនគួរកើតឡើងទេ ។

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ដោយបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ក្នុងប្រទេសនោះ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment