មតិមួយចំនួននៅអាមេរិក ឲ្យ Zelensky រត់រកប្រទេសបារាំង ឲ្យជួយទៅ

អ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក Donald Trump ជឿថាជម្រើសដ៏ល្អបំផុតសម្រាប់លោក Vladimir Zelensky គឺការចាកចេញពីអ៊ុយក្រែនទៅកាន់ប្រទេសបារាំង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត New York Post ។

កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងលោក Trump ថា ជម្រើសដ៏ល្អបំផុតសម្រាប់ លោក Zelensky គឺថាលោក គួរតែចាកចេញទៅប្រទេសបារាំង ។

ប្រភពមួយទៀតដែលដឹងពីការពិភាក្សាសេតវិមាន បានកត់សម្គាល់ថា មិនមានអ្វីថ្មី នៅក្នុងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នោះទេ។

គួរបញ្ជាក់ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ លោក Trump បានហៅលោក Zelensky ថាជាជនផ្តាច់ការ ហើយចោទប្រកាន់រំខានដល់កិច្ចព្រមព្រៀងស្តីពីធាតុរ៉ែកម្រ។ ផ្ទុយទៅវិញ លោក Zelensky បានអះអាងថា លោក Trump គឺជាជនរងគ្រោះនៃព័ត៌មានមិនពិត៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment