សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)

បន្ទាយមានជ័យ៖ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលហូកាប្រចាំខេត្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញ ការិយាល័យជួរមុខ ក្រោមវត្តមាន លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច។ ទន្ទឹមនោះក៏មានការចូលរួមផងដែរពី លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សិស្សនិស្សិត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្រសួងទេសចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៣រួមមាន៖១-ភាពប្រពួកប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍និងទី៣-បរិយាបន្តទេសចរណ៍។ គោលដៅយុទ្ធសាស្ត្រទាំងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥ផងដែរ។

លោក ប្រាក់ ប៉ូលី បានថ្លែងថា សិក្ខាសាលានាពេលនេះ គឺជាការល្អប្រសើរណាស់ ព្រោះខេត្តបន្ទាយមានជ័យ យើងមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមួយយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើរចេញ ចូល តាមផ្លូវគោក របស់អ្នកទេសចរ មកពីគ្រប់ទ្វីបលើពិភពលោកយើងនេះ៕


   

Written by 

Related posts

Leave a Comment