លោក Rodion Miroshnik បេសកជនពិសេសរបស់ក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មនៃរបបក្រុងគៀវ បាននិយាយថា រដ្ឋបាលអាមេរិកបច្ចុប្បន្ន កំពុងព្យាយាមដោះស្រាយអំពើពុករលួយរបស់អ្នកកាន់តំណែងមុន នៅក្នុងសំណុំរឿងអ៊ុយក្រែន ។

អ្នកការទូតរូបនេះ បានចង្អុលទៅសេចក្តីថ្លែងការណ៍របស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលទទួលស្គាល់ថា ទីក្រុងម៉ូស្គូ នៅតែមានប្រៀបលើក្រុងគៀវ និងលោកខាងលិចក្នុងជម្លោះ ។
លោក Miroshnik បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិក កំពុងផ្ដោតលើការដោះស្រាយអំពើពុករលួយដែលបន្សល់ទុកដោយអ្នកកាន់តំណែងមុន។
លោក បានបន្ថែមថា សហរដ្ឋអាមេរិក យល់ឃើញថាភាពឥតប្រយោជន៍នៃការបញ្ជូនយោធា ទៅកាន់ទីក្រុងគៀវ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ថា លោក Vladimir Zelensky កំពុងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យចំណាយ ៣៥០ ពាន់លានដុល្លារសម្រាប់សង្គ្រាមដែលគ្មានលទ្ធភាពឈ្នះរបស់ខ្លួន៕

ដោយ៖ ពេជ្រ