ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ដល់ពេលដែលប្រទេសអ៊ុយក្រែន រៀបចំការបោះឆ្នោតហើយ។

លោក បានលើកឡើងថា វាដល់ពេលសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន ក្រោយខកខានជាយូរមកហើយ។
លោក ត្រាំ បានបន្ថែមថា បើលោក Zelensky ចង់ឲ្យក្រុងគៀវ មានកៅអីនៅក្នុងតុចរចានោះ គឺត្រូវតែរៀបចំការបោះឆ្នោត។
ទន្ទឹមនោះ ជាការឆ្លើយតប លោក Zelensky និយាយថា លោក ត្រាំ កំពុងត្រូវបានបំភាន់ដោយព័ត៌មានមិនពិតរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវធ្វើឡើង នៅខែមីនា ឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានលុបចោលដោយសារតែច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើននិយាយថា អាណត្តិប្រធានាធិបតីមិនអាចបន្តនៅចំពេលមានច្បាប់អាជ្ញាសឹក នោះទេ។ ខណអាណត្តិរបស់លោក Vladimir Zelensky បានផុតកំណត់ជាផ្លូវការ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ៕

ដោយ៖ ពេជ្រ