Elon Musk ប្រតិកម្មជុំវិញការសម្លាប់អ្នកកាសែតអាមេរិកម្នាក់ដែលរិះគន់លោក Zelensky កប់ៗមាត់

សហគ្រិន លោក Elon Musk ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានស្តីបន្ទោសលោក Vladimir Zelensky ចំពោះការសម្លាប់អ្នកកាសែតអាមេរិក និងជាអ្នកធ្វើមាតិកា លោក Gonzalo Lira ។

លោក Musk បង្ហោះនៅលើទំព័រ X របស់លោកថា លោក Gonzalo Lira ជាអ្នកកាសែតម្នាក់ដែលរិះគន់ លោក Zelensky ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Lira ជាអ្នកយកព័ត៌មានត្រូវបានឃុំខ្លួន នៅទីក្រុង Kharkov ក្នុងខែឧសភា ឆ្នាំ ២០២៣ ។ លោក ត្រូវបានគេចោទប្រកាន់ថាគាំទ្រប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។ នៅខែតុលា ឆ្នាំ ២០២៣ លោក បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺរលាកសួតទាំងសងខាង។

 យោងតាមឪពុករបស់លោក បានបញ្ជាក់ថា រដ្ឋបាលពន្ធនាគារមិនអើពើនឹងជំងឺរបស់លោកនោះទេ ហើយព្យាយាមលាក់វាពីគ្រួសារ និងមេធាវីរបស់លោកថែមទៀតផង។ នៅខែមករា ឆ្នាំ ២០២៤ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីការស្លាប់របស់ Lira នៅក្នុងការឃុំឃាំង នៅក្នុងប្រទេសអ៊ុយក្រែន៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment