នាយកក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ ប្រកាសអស់អាវុធពីស្តុកទាំងនៅអឺរ៉ុប និងអ៊ុយក្រែន

លោក Armin Papperger នាយកប្រតិបត្តិនៃក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Rheinmetall បាននិយាយថា ឃ្លាំងអាវុធនៅអឺរ៉ុប និងអ៊ុយក្រែនគឺគ្មានសល់ស្តុកណាមួយនោះទេ ដោយសារតម្រូវការខ្ពស់នៅទ្វីបនេះ។

លោក បានប្រាប់កាសែត Financial Times ថា ពេលនេះ ឃ្លាំងស្តុកទុកទាំងនៅអឺរ៉ុប និងអ៊ុយក្រែន គឺមិនមានអាវុធទៀតនោះទេ ។

លោក បានបន្ថែមថា តម្រូវការអាវុធនៅក្នុងតំបន់នឹងនៅតែមានកម្រិតខ្ពស់ ទោះបីជាជម្លោះក្នុងប្រទេសអ៊ុយក្រែន អាចឈានដល់បទឈប់បាញ់ណាមួយក៏ដោយ ស្របពេលមានការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាត់បន្ថយការគាំទ្រផ្នែកយោធាសម្រាប់អឺរ៉ុប ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់សព្វាវុធថ្មីដល់ក្រុងគៀវ នឹងមិនកែប្រែស្ថានការណ៍នៅខាងមុខឡើយ ប៉ុន្តែនាំឱ្យជម្លោះអូសបន្លាយយូរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានលើកឡើងថា រាល់ការដឹកជញ្ជូនអាវុធសម្រាប់អ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment