មនុស្សសរុបចំនួន ១៨ នាក់ បានរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson ប្រទេសកាណាដា កាលពីរសៀលថ្ងៃចន្ទ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃចន្ទ នៅប្រទេសកាណាដា។ ខណជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ។
នៅក្នុងការថតសំឡេងមួយដែលត្រូវបានពិនិត្យដោយ CP24 ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស គេឮពីឡុតនិយាយថា យន្តហោះក្រឡាប់ក្បាលចុះក្រោម និងឆេះ ។
ទោះជាយ៉ាងណា ការធ្លាក់នេះ ត្រូវបានគេសន្និដ្ឋានបឋមថា មកពីបញ្ហាអាកាសធាតុ ពោលគឺមានព្រិលធ្លាក់ ក្នុងគន្លងផ្លូវយន្តហោះ ។
ការចេញ-ចូល ក្នុងអាកាសយានដ្ឋាន ទាំងអស់ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីការធ្លាក់នេះ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាកាសយានដ្ឋាន Greater Toronto បានបញ្ជាក់ថា ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋានបើកឡើងវិញនៅម៉ោង ៥ ល្ងាច ថ្ងៃដដែល ៕

ដោយ៖ ពេជ្រ